(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹងជ្រើសរើស និស្សិត សិស្ស ឲ្យចូលបំរើការងារ ជានាយទាហានសកម្មជំនាន់ទី២១ នាយទាហានទ័ពជើងគោកជំនាន់ទី៩ និងនាយទាហានបន្តវេនជំនាន់ទី១០។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ប្រធានគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យ លក្ខណៈសម្បត្តិសិក្ខាកាមបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស បានជូនដំណឹងថា បេក្ខជន ទាំងពីរភេទ ដែលស័្មគ្រចូលបំរើការងារ ក្នុងក្របខណ្ឌកងយោគពលខេមរភូមិន្ទ អាចទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះ ប្រឡងជ្រើសរើសវគ្គ នាយទាហានសកម្មជំនាន់ទី២១ នាយទាហានទ័ពជើងគោកជំនាន់ទី៩ និងនាយទាហានបន្តវេនជំនាន់ទី១០ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅ។

សូមអានលិខិតជូនដំណឹងដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖