(ភ្នំពេញ)៖ ប្រេង WD40 ជាប្រេងផលិតនៅប្រទេសអាមេរិក ជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក បានបង្ហាញវត្ដមាននៅកម្ពុជា ជាមួយនឹង អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកប្រើប្រាស់ ជាច្រើនប្រភេទ គឺលាងសំអាតឧបករណ៍ (Cleans), ធ្វើឲ្យមានជាតិរំអិល (Lubricates), បន្ថូរឧបករណ៍ជាប់គាំង (Penetrates), ការពារច្រេះ និងស្នឹម (Prevents Rust), បណ្តេញជាតិសើម (Displace Moisture)។

កាន់តែពិសេស ប្រេង WD40 មានគុណភាពខ្ពស់ ធន់ប្រើបានយូរ និងជួយថែរក្សាយានយន្ដយ៉ាងល្អឥតខ្ចោះ ត្រូវបានក្រុមហ៊ុន ម៉េង ឡេងអ៊ីវ គ្រុប នាំចូលនិងចែកចាយផ្តាច់មុខតាំងពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ន ។

ប្រេង WD40 នៅឆ្នាំ១៩៥២ ក្រុមហ៊ុន Rocket Chemical Company នៅរដ្ឋ Sam Diego ប្រទេសអាមេរិចបានចាប់ផ្តើមផលិតផលប្រេង, ក្នុងឆ្នាំ១៩៥៣ WD40 ចាប់ផ្តើមចែកចាយនៅលើទីផ្សារជាលើកដំបូង ដោយមានគុណសម្បត្តិពិសេសមួយគឺ Water Displacement (ការបណ្តេញជាតិសើម និងថែមទាំងការពារច្រេះស្នឹម)។ WD មានន័យថា ការបណ្តេញទឹក រឺជាតិសំណើម (Water Displacement ) ៤០មានន័យថាការសាកល្បងផ្សំរហូត៤០ដង ទើបបានសម្រេច ដូច្នេះហើយទើបដាក់ឈ្មោះ ផលិតផលគឺ WD40 ហើយ WD40 ក៏ត្រូវបានអង្គការ NASA ផ្នែកយាន្តអវកាស យកមកប្រើសំរាប់ការពារច្រេះស្នឹមនៅឆ្នាំនោះ ។

WD40 ក្នុងឆ្នាំ១៩៥៥ បានផលិតចេញជាកំប៉ុង សម្រាប់លក់ក្នុងការប្រើប្រាស់ទូទៅ ហើយពេលនោះ WD40 ត្រូវបានពេញនិយមយ៉ាងខ្លាំង, ឆ្នាំ១៩៦០ WD40 ត្រូវបានបញ្ឈប់ការផលិត​ដោយប្រើប្រាស់សារធាតុគីមី Chlofluro carbons (CFC) ជាសារធាតុធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងបរិស្ថាន ហើយសម្រាប់ឆ្នាំ១៩៦៥ ក្រុមហ៊ុន Rocket Chemical Company បាននាំយក WD40 ចូលក្នុងទីផ្សារឧស្សាហ៍កម្មជាច្រើន តែក្នុងឆ្នាំ១៩៦៩ ក្រុមហ៊ុនបានផ្លាស់ប្តូរឈ្មោះ តាមផលិតផលទៅជា ក្រុមហ៊ុន WD40 និងបានផលិតផលិតផលដែលមានគុណភាពខ្ពស់ ក្រោមម៉ាក 3 IN One ,Carpet Fresh , Spot Shot ។

គួរបញ្ជាក់ថា WD40 ត្រូវបានចែកចាយនៅលើទីផ្សារពិភពលោកជិត២០០ប្រទេស រួមទាំងប្រទេសកម្ពុជា ដោយមានក្រុមហ៊ុនធំៗជាច្រើន ប្រើប្រាស់ ដូចជា BOEING, GB , IBM , FORD , GM, TOYOTA ហើយការបង្ហាញវត្ដមាននៅកម្ពុជា ប្រេង WD40 ត្រូវបានក្រុមហ៊ុន ម៉េង ឡេងអ៊ីវ គ្រុប នាំចូលតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងលក់ដុំ និង រាយ តាមអាសយដ្ឋាន៖ #123A-121D,Mao Tse Toung Blv(On the West of Chinese Embassy 50m), SK Toul Svay Prey I, Khan Chamkarmon, Phnom Penh និងតាមទូរស័ព្ទលេខ៖ ០១២ ៨៥ ៧៥ ៩៧/៤២ ឬ តាមរយៈ៖ Email : [email protected] និង Website: www.menglengeav.com៕