(ភ្នំពេញ)៖ រថយន្ដ «ISUZU Blue Power» ស៊េរីថ្មី ម៉ូដែល២០១៧ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងធ្វើការរៀបចំកម្មវិធីតាំងបង្ហាញ នៅផ្សារទំនើប TK ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៦ ពីម៉ោង៩ព្រឹក ដល់ម៉ោង ១០យប់។

ការដាក់តាំងបង្ហាញនេះ ក្នុងគោលបំណង​ផ្តល់ជូនអតិថិជន ឲ្យបានជ្រាបកាន់តែច្បាស់ ពីលក្ខណ:ពិសេសៗជាច្រើន របស់រថយន្ដ «ISUZU Blue Power» ហើយអតិថិជន ក៏អាចធ្វើការបើកបរសាកល្បង​ដោយផ្ទាល់ ព្រមជាមួយការផ្តល់ជូន​យ៉ាងពិសេស នូវប័ណ្ណបញ្ចុះតម្លៃ ដែលមានទឹកប្រាក់ ចំនួន៨៨៨ដុល្លារ និងការលេងល្បែង​កំសាន្តជាច្រើន សម្រាប់អតិថិជនអាចចូលរួមលេង និងទទួលបានវត្ថុអនុស្សាវីយ៍ ថែមទៀតផង។

គួរបញ្ជាក់ដែលថា រថយន្ត «ISUZU Blue Power» មានពីរប្រភេទគឺ រថយន្តភីកអាប់ ISUZU D-MAX Blue Power តម្លៃចាប់ពី ២៨,០០០ដុល្លារអាមេរិក និងរថយន្តដឹកអ្នកដំណើរ SUV 7 កៅអី ISUZU MU-X Blue Power តម្លៃចាប់ពី៤៧,០០០ដុល្លារអាមេរិក ហើយរថយន្តទាំងពីរនេះ ត្រូវបានបំពាក់នូវលក្ខណ:ពិសេសថ្មីៗ ទំនើបជាច្រើន  ប្រព័ន្ធសុវត្ថិភាពខ្ពស់ ធន់រឹងមាំ ស៊ីប្រេងតិច ព្រមជាមួយនិង បចេ្ចកវិទ្យា ISUZU INSIGHT ទំនើបចុងក្រោយរបស់ ISUZU  ជួយពង្រឹង និងបង្កើនជំនាញបើកបរ ឲ្យកាន់តែសន្សំសំចៃប្រេង និងចំណាយលើការជួសជុលតិចបំផុត។ រថយន្ត ISUZU Blue Power ម៉ាស៊ីនម៉ាស៊ូត 3.0Lថ្មី កំលាំងសេសកើនដល់ 163ps  ខ្លាំងជាងមុន ហើយរថយន្តនេះមានការធានាជូន ពីរោងចក្រផ្ទាល់រយៈពេល៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ។  

សូមអញ្ជើញមកទស្សនា ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធន៍ថ្មី ពីរថយន្ដ «ISUZU BluePower»។

ព័ត៌មានលម្អិត សូមទំនាក់ទំនង មកកាន់ទូរស័ព្ទ៖ 023 950 084 / 077 668 899 / 011 539 199៕