(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ ឱ្យចូលរួមក្នុងទិវា «វិជ្ជាជីវៈច្បាប់ និងតុលាការ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ខាងមុខ ដើម្បីបានយល់ដឹងកាន់តែច្បាស់ពីវិស័យច្បាប់។

តាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ទិវាវិជ្ជាជីវៈច្បាប់ និងតុលាការនេះ ត្រូវបានរៀបចំឡើង ដោយលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានការចូលរួមបកស្រាយ ពន្យល់ពីវាគ្មិនដែលមានចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងចំណេះដឹងដល់សិស្ស និស្សិត និងសាធារណជនទាំងអស់ ឱ្យបានយល់ដឹងពីការជ្រើសរើស និងការប្រកបវិជ្ជាជីវៈជា ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី សាការី និងអាជ្ញាសាលា ដើម្បីបានទទួលការយល់ដឹងកាន់ស៊ីជម្រៅថែមទៀត ពាក់ព័ន្ធនឹងវិស័យច្បាប់ និងតុលាការ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងក្នុងសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌៖