(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់អង្គភាព Fresh Newsនៅមុននេះបន្តិចថា កិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ នូវឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការ ភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០៕