(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ​ជំនន់ទឹកភ្លៀង បានធ្វើឲ្យជនលិចផ្លូវជាតិលេខ៥ ឆ្លងកាត់ផ្លូវប្រវែង១០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ស្ថិតនៅស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។

​ឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននឹងកំពុងបញ្ជាកម្លាំងនគរបាលជំនាញចរាចរណ៍ សហការជាមួយកម្លាំង នគរបាលស្រុកកំពង់ត្រឡាច ដើម្បីជួយសំរួលចរាចរណ៍ ក្នុងការធ្វើដំណើរទៅមក ​របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កម្លាំងនគរបាល ​សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំ ដែលដឹកនាំដោយលោក កែវ ពៅ ​ប្រធានមន្ទីរបានយកបាវខ្សាច់ ដំរាបទប់ទឹក កុំឲ្យហូរឆ្លងកាត់ ផ្លូវដើម្បីបញ្ជៀសនូវការខូចខាតធ្ងន់ធ្ងរ ផងដែរ៕