(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៣៧ នៅទីក្រុងណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៧ ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់អាស៊ាន»។

គួរបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកអាយប៉ា ផ្លាស់វេនគ្នា ទទួលរៀបចំមហាសន្និបាត៕