(ភ្នំពេញ)៖ ទីក្រុងបៃតង-គម្រោងតម្លៃ ១០០ពាន់លានដុល្លាសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Country Garden ដែលមានទីតាំងស្ថិតនៅតំបន់ Iskadar Malaysia ត្រូវបានប្រកាសដាក់លក់នៅក្នុងប្រទេសកម្ពុជា ជាផ្លូវការបន្ទាប់ពីចុះហេត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងក្រុមហ៊ុន Country Garden និងCENTERY 21 CAMBODIA នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល ភ្នំពេញ។

លោក Caleb Loh នាយកគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Country Garden ប្រចាំតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានទទួលអាជ្ញាប័ណ្ណស្ថាបនាគម្រោងយក្សធំមួយ រវាងក្រុមហ៊ុន Country Garden និងក្រុមហ៊ុនកាន់កាប់ដោយេដ្ឋាភិបាល Johor។ ទីក្រុងនេះ ជាឋានសួគ៌រស់នៅ មុខមាត់សមុទ្រ អាគារផ្ទះល្វែងខ្ពស់ៗ ហើយជាម្ចាស់កម្មសិទ្ធិមួយជីវិតក្នុងតម្លៃ១/៤ នៅក្នុងប្រទេសសិង្ហបុរី។

លោក គុយ វ៉ាត អគ្គនាយក ក្រុមហ៊ុន CENTERY 21 CAMBODIA មានថ្លែងផងដែរថា វិស័យអចលនៈទ្រព្យជាវិស័យមួយដែលសំខាន់ ដូចនេះហើយ ទើបក្រុមហ៊ុនCENTERY 21 CAMBODIA បានសម្រេចចិត្តក្នុងការទទួលសិទ្ធលក់ផ្តាច់មុខសម្រាប់CENTERY21 គ្រប់ប្រទេសទាំងអស់ជាសកល ពីក្រុមហ៊ុនអភិវឌ្ឍន៍យក្សរបស់ចិន ជាក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យអចលនៈទ្រព្យធំជាងគេ​ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៥០០ ក្នុងពិភពលោក។

​លោកបានបន្តថា ក្រុមហ៊ុនកំពុងតែបោះជំហានមួយកំរិតទៀតទៅកាន់ទីផ្សារអចលនៈទ្រព្យពិភពលោក បន្ទាប់ពីបានដំណើរការក្នុងទីផ្សារកម្ពុជា ក្នុងសម័យកាល សកលភាវូបនីយកម្មនេះ ហើយក៏ជាកត្តាលិករមួយជំរុញឲ្យមានការបើកជំហរទីផ្សារអចលនៈទ្រព្យ កាន់តែទូលំទូលាយ ពីប្រទេសមួយទៅប្រទេសមួយ និងពីតបន់មួយទៅតំបន់មួយទៀត។

លោក Seraj Sutton  នាយកគ្រប់គ្រងនៃក្រុមអភិវឌ្ឍៃ៍យុទ្ធសាស្ត្រធុរកិច្ចសាកលGSBD បានលើកឡើងថា វិស័យអចលនៈវត្ថុក្នុងប្រទេសកម្ពុជាកំពុងកើនឡើងខ្លាំង​ហើយវាបើកឱកាសឲ្យប្រជាជនក្នុងស្រុក និងអន្តរជាតិបង្កើនការវិនិយោគក្នុងវិស័យនេះ។​

លោកបន្តថា ដើម្បីធ្វើឲ្យធុរកិច្ច កាន់តែមានប្រសិទ្ធភាពឡើងចាំបាច់ត្រូវមានចក្ខុវិស័យសកល ដើម្បីធ្វើយ៉ាងណាអាចបោះជំហានទៅមុខ ក្នុងគំនិតផ្តួចផ្តើម ក្នុងការធ្វើឲ្យវេទិការធុរកិច្ច ក្នុងទីផ្សារ អចលនៈវត្ថុ និងអចលនៈទ្រព្យកាន់តែទូលំទូលាយឡើង ហើយចក្ខុវិស័យនេះ និងក្លាយជាចលករមួយ ដែលនឹងលើកទឹកចិត្តពួកគេ បង្កើននូវវិធីថ្មី និងទំនើប ​ក្នុងគោលបំណង​​បង្កើតបរិយាកាសអនុគ្រោះដល់ប្រតិបត្ដិការណ៍ និងសហការ ធុរកិច្ចសកល៕