(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការងារ​ រៀបចំតម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿង ដើម្បីពន្លឿនឱ្យបានរួចរាល់មុន ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

គួរបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងនេះ គ្រប់ដណ្ដប់ទូទាំង១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល។ បច្ចុប្បន្នសម្ភារភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវដាក់ក៏រៀបចំរួចរាល់ហើយដែរ៕