(អេហ្សីុប)​៖ មនុស្សយ៉ាងហោចណាស់ ២៩នាក់ បានស្លាប់បាត់ជីវិត និង ១៥០នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយក្រុមអ្នកជួយសង្រ្គោះ បន្ទាប់ពីទូកដឹកជនភៀសខ្លួនមួយ បានក្រឡាប់លិចនៅឯ សមុទ្រមេឌីទែរ៉ាណេ ក្បែរឈូងសមុទ្រអេហ្ស៊ីប នៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយនៅ មុននេះបន្តិច នាយប់ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០១៦ ដោយសារព័ត៌មាន Channel News Asia។

ជុំវិញហេរតុការណ៍នេះដែរ​ ​ក្រុមអ្នកជួយសង្រ្គោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារំាង AFP ថាប្រតិបត្តិ ការជួយសង្រ្គោះកំពុងបន្តធ្វើឡើយ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ដែលជិះនៅលើទូកក្រឡាប់លិចនេះ នៅជិត ទីក្រុងរ៉ូសែត នៃភាគខាងជើងប្រទេសអេហ្ស៊ីប។

សូមជំរាបថា ទូកដែលក្រឡប់លិចខាងលើដឹកជនភៀសខ្លួនជាង ៦០០នាក់។