(ភ្នំពេញ)៖ ជាការឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជា ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងសកម្មភាពទិញស្រូវ-អង្កររបស់ប្រជាកសិករ ឲ្យបានច្រើននៅទូទាំងប្រទេស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងអង្គភាពគយ និងរដ្ឋាករក្រោមឱវាទនៅទូទាំងប្រទេស គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២១ ខែកញ្ញា  ឆ្នាំ២០១៦នេះ បានចូលរួមបញ្ជាទិញអង្ករសែនក្រអូបបានចំនួន ១២៩ តោន (ដូចមានតារាងតួលេខជូនភ្ជាប់)។

ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជា កសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444 ។

* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិន ទាន់គិតតម្លៃដឹកជញ្ជូន។

លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូតដល់ពេល ណាបង ប្អូន ត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕