(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឡែកខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផ្អែកតាមការអនុវត្តអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោ ងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលក្រុមហ៊ុនសាងសង់ទទួលបានសិទ្ធិក្នុងការអនុវត្តគម្រោងតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB មកដល់ថ្ងៃ នេះបានកំពុងធ្វើការជួសជុលផ្លូវដោយចាក់ក្រាលកៅស៊ូ ២ជាន់ DBST ចំនួន៥ខ្សែប្រវែង៣.០៧៤ម៉ែត្រ ដែលមា នទទឹងចន្លោះ៥,៥ម៉ែត្រដល់៨ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក ឈួរ ច័ន្ទរិទ្ធី បានបញ្ជាក់ទៀតថា អនុគម្រោងដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ខាងលើនេះ ជាលទ្ធផលគិតត្រឹមខែឧសភា ឆ្នាំ២០២៤ សម្រេចការកសាងផ្លូវក្រាលកៅស៊ូទាំងប្រាំខ្សែសរុបក្នុងគម្រោងទាំង មូលជាលទ្ធផលសម្រេចបាន៧៩,៨០%ហើយ គឺជាលទ្ធផលវឌ្ឍនភាពអនុគម្រោងទាំងមូល អនុគម្រោងនេះអនុវត្តដោយក្រុមហ៊ុនសាងសង់។

ចំពោះការស្ថាបនា និងជួសជុលផ្លូវថ្ន ល់ក្នុងនោះមានផ្លូវមួយខ្សែនៅផ្លូវផ្សារដើមគរក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ មួយខ្សែនៅផ្លូវខាងលិចសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង និងមួយខ្សែទៀតនៅចំចន្លោះកណ្ដា លសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំងដល់ផ្សារដើមគរ ក្នុងសង្កាត់ប្អេរ។

ជាមួយគ្នានេះ លោកសូមអំពាវនាវប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាចូលរួមជួយថែរក្សាការពារផ្លូវកៅស៊ូរបស់យើងឱ្យធានាបានការប្រើប្រាស់យូរអង្វែង។

ដូចជាសូមកុំបោះសំរាមចោលតាមប្រព័ន្ធលូបង្ហូរទឹកដែលនាំឲ្យកកស្ទះចរន្តទឹកលិចផ្លូវកៅស៊ូក្នុងក្រុងធ្វើឲ្យផ្លូវរងការខូចខាតបាត់បង់គុណភាព និងសូមមេត្តាយោគយល់ធធ្យាស្រ័យក្នុងពេលក្រុមការងារបច្ចេក ទេសជួសជុលប្រព័ន្ធលូនិងកសាងជួសជុលផ្លូវនៅតាមមូលដ្ឋានដែលអាចនឹងមានការកកស្ទះចរាចរណ៍ខ្លះៗជាក់ជាមិនខានឡើយ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់ក្រុមការងារធ្វើផ្លូវ ការងារទាំងនេះគឺដើម្បីផលប្រយោជន៍សាធារណៈ មានផ្លូវគឺមានក្តីសង្ឃឹម មានផ្លូវគឺប្រជាពលរដ្ឋយើងមានជីវភាពធូរធារ៕