(កំពង់ស្ពឺ)៖ កម្មកររោងចក្រដេលី (DALI GARMENT INTERNATIONAL (CAMBODIA) LIMITED) នៅខេត្តកំពង់ស្ពឺ នឹងចូលធ្វើការធម្មតា នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែឧសភាស្អែកនេះ ហើយកម្មករក៏បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ធម្មតា។

សូមបញ្ជាក់ថា នៅម៉ោង ១២៖០០ រំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤មានករណីអគ្គិភ័យឆេះអាគារផលិតកម្ម ឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេចនៃរោងចក្រDALI GARMENT INTERNATIONAL (CAMBODIA) LIMITED ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕