(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានសិក្សារួចរាល់អស់ហើយ ដោយរង់ចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។ លោកអះអាងថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចធិបតី ក៏បានលើកយកបញ្ហាស្ពានេះ ពិភាក្សាបន្តិចបន្តួចផងដែរ។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ខែឧសភា ឆ្នាំ២០២៤។

ខាងក្រោមនេះជាការលើកឡើងរបស់ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ៖