(កោះកុង)៖ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះកុង បានក្រើនរំឭកដល់ថ្នាក់ដឹកនាំបក្សត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ការណែនាំនេះក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាស្រុកនិងអង្គបោះឆ្នោតជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំសង្កាត របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹក១៦ ខែឧសភា ឆ្នាំ២០២៤។

កិច្ចសំណេះសំណាលនេះដោយមានការស្វាគមន៍ដោយលោក ជា សាវី ប្រធានគណបក្សគណៈកម្មាធិការស្រុកកោះកុង រួមទាំងសមាជិកសមាជិកាបក្សជាច្រើនរូប។

លោក សឿន រឿត បានថ្លែងថា ប្រទេសមានសន្តិភាព ស្ថិរភាពក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានកោតសសើរជូនអង្គពិធីស្តាប់យ៉ាងក្បោះក្បាយ ដើម្បីជាមូលដ្ឋានដល់សាខាបក្ស ស្រុក មន្ទីរអង្គភាពជុំវិញស្រុក និងឃុំ សង្កាត់ ក្នុងការបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតក្រោមម្លប់សុខសន្តិភាព។

លោក សឿន រឿត ក៏បានផ្ដល់នូវអនុសាសន៍ក្នុងការដឹកនាំ និងណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំបក្សគ្រប់សាខាបក្សនៅគ្រប់មូលដ្ឋានបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវយកចិត្តទុកដាក់រួមគ្នាឲ្យបានសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងការចូលរួមរបស់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវតែគោរពច្បាប់ស្ដីពីការបោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន និងត្រូវមានវត្តមានទៅបោះឆ្នោតគ្រប់ៗរូប ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងពេលខាងមុខនេះ។

ក្នុងពិធីប្រជុំសំណេះសំណាលនេះដែរ ដើម្បីបម្រើការងារក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅគ្រប់មូលដ្ឋានក្រុង ស្រុក ដែលបានចាប់ផ្ដើមឃោសនា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលខាងមុខនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនសម្បូរសប្បាយជាបន្ត។

លោកបានថ្លែងអំណរគុណដែលមាជិកសមាជិបក្សបានរួបរួមគ្នាចូលរួមរក្សាតម្លៃនៃសន្តិភាពដូច្នេះយើងទាំងអស់គ្នាររួបរួមគ្នាថែរក្សាតម្លៃសន្តិភាពឲ្យបានគង់វង្សបន្តទៀតដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យទៅអនាគត៕