(សេអ៊ូល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០២៤ អនុញ្ញាតឱ្យលោក Woo Jung Kim ប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំសាធារណរដ្ឋកូរ៉េ និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា មន្ទីពេទ្យហេប្រុន គឺជាអង្គការក្រៅរដ្ឋាភិបាលមួយនៃសាធារណរដ្ឋកូរ៉េ ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន៕