(ភ្នំពេញ)៖ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ​មូលដ្ឋានសមុទ្ររាម តំណាងនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងនាយនាវីជាច្រើនរូប នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ 985 ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹក រំដោះប្រជាជនចិនភាគខាងត្បូង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

​លក្ខណៈបច្ចេកទេស​នាវាពហុមុខងារ​ Type-071 រួមមាន៖
* បណ្ដោយប្រវែង​២១០ម៉ែត្រ
* ទទឹងប្រវែង​​២៨ម៉ែត្រ
* ជម្រៅទឹកប្រវែង​០៧ម៉ែត្រ
* ល្បឿន​​២៥ ណត
* ទំងន់ផ្ទុក​​២៥០០០តោន

សូមបញ្ជាក់ផងដែរថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ985 ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ ដែលកំពុងចតនៅស្វយ័តក្រុងព្រះសីហនុនេះ គឺគោលបំណងមកធ្វើសមយុទ្ធនាគមាស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕