(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំនួន ៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភានេះ។

ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង ៤រូបរួមមាន៖

១- បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានឋានៈស្មើ រដ្ឋមន្ត្រី
២- បណ្ឌិតសភាចារ្យ ជូ វិជិត្ត មានឋានៈស្មើ រដ្ឋមន្ត្រី
៣- លោក កែ ប៊ុនខៀង មានឋានៈស្មើ រដ្ឋមន្ត្រី
៤- លោក គង់ បូរ៉ា មានឋានៈស្មើ រដ្ឋលេខាធិការ៕