(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,១២០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៦១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕