(ចិន)៖ បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិព័រណ៍ចិន-អាស៊ាន នៅណាននីញហើយ នាព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ ដែលបាននាំយកផលិតផលខ្មែរ មកតាំងពិព័រណ៍នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលកំពុងវិនិយោគលើវិស័យកសិកម្ម និងដំណាំកសិផលនានា ដែលបានយកទំនិញកម្ពុជាមកចូលរួមបង្ហាញ និងដាក់លក់នៅក្នុងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បន្តខិតខំដើម្បីពង្រីកទីផ្សារនៅប្រទេសចិនឲ្យបានទូលាយ ដើម្បីកម្ពុជា យើងអាចនាំចូលនូវផលិតផលកសិម្ម និងទំនិញជាច្រើនមុខថែមទៀតមកកាន់ទីផ្សារមិត្តចិន ក្នុងនោះរួមមានទាំងការអនុគ្រោះលើកលែងពន្ធជាដើម៕