(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់បណ្ណសមធម៌ជូនពររដ្ឋក្រីក្រ និងងាយរងហានិភ័យ នៅឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

លោកបន្តថា ការផ្ដល់បណ្ណសមធម៌ដល់ជនក្រីក្រ និងងាយរងហានិភ័យ នៅកម្ពុជាទាំងមូល ជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចបវរមហាតី ហ៊ុន ម៉ាណែត ដែលវាមានអត្ថប្រយោជន៍ច្រើនយ៉ាង និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ជីវភាពគ្រួសារក្រីក្រមួយកម្រិតផងដែរ។

លោកកបានណែនាំដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចិនជើង ត្រូវធ្វើផែនការ និងផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានដល់ជណ្តើរផ្ទះ តាមស្ថានភាពជាក់ស្ដែង និងទាន់ពេលវេលាដើម្បីផ្តល់ភាពងាយស្រួលជូនពួកគាត់។

លោកអភិបាលស្ទោង បានណែនាំប្រជាពលរដ្ឋគ្រប់រូប និងម្ចាស់បណ្ណសមធម៌ សូមកុំយកឯកសារអត្រានុកូលដ្ឋាន ឬបណ្ណសមធម៌ទៅដាក់បញ្ចាំ ឬប្រើប្រាស់ខុសគោលការណ៍ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រឈមផ្លូវច្បាប់ផងដែរ។

គួរបញ្ជាក់ថា បណ្ណសមធម៌ដែលចែកជូននៅពេលនេះមានចំនួន៤១៨បណ្ណ ក្នុងនោះបណ្ណក្រីក្រ១ ចំនួន៦៤ បណ្ណ ក្រីក្រ២ ចំនួន២៥៤បណ្ណ និងបណ្ណហានិភ័យចំនួន៩៨បណ្ណ៕