(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងមានទុក្ខជាទម្ងន់ដោយ ឧបាសិកា ថូ ឆេងលាប ត្រូវជាម្ដាយក្មេក បានទទួលមរណភាព នៅវេលាម៉ោង១៨៖០៥នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។

សពឧបាសិកា ថូ ឆេងលាភ កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតក្នុងភូមិល្វា ឃុំសៀងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនញាតិមិត្ត និងមន្ដ្រីទាំងអស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមបុណ្យសពឲ្យបានគ្រប់ៗគ្នា៕