(ភ្នំពេញ)៖ សិស្សថ្នាក់ទី១២ នៃសាលាអន្តរជាតិ អាយ ស៊ី អេស (ICS International School) បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទាំងអស់គ្នា ដោយជោគជ័យ (១០០%) ក្នុងនោះមានសិស្ស និទ្ទេស A ចំនួន១នាក់ ផងដែរ គឺយុវតី អ៊ីវ រតន:សិរី ។

គួរកត់សម្គាល់ផងដែរថា នេះជាលទ្ធផលថ្មី បន្ទាប់ពីសិស្សថ្នាក់ទី៩ នៃសាលាអន្តរជាតិ អាយ ស៊ី អេស បានប្រឡងជាប់សញ្ញាបត្របឋមភូមិ ទាំងអស់គ្នាដែរ (១០០%) ក្នុងនោះ និទ្ទេសល្អ ៦៣.៧ និន្ទេសល្អបង្គួរ៣២,៧% និងនិន្ទេសមធ្យម ៣.៦%។ ជាមួយគ្នានេះ សិស្សថ្នាក់ទី៩ ចំនួន១២នាក់ ទទួលបានពិន្ទុគណិតវិទ្យា ខេមប្រ៊ីជអន្តរជាតិពេញ គឺ ពិន្ទុ៦.០ លើ៦.០ ។

ខាងលើនេះជាលទ្ធផលយ៉ាងត្រចះត្រចង់ ដែលសិស្សានុសិស្ស សាលាអន្តរជាតិ អាយ ស៊ី អេស ទទួលបានក្នុងឆ្នាំសិក្សានេះ បន្ទាប់ពីបាន ខិតខំសិក្សាកម្មវិធី២ ក្នុងពេលជាមួយគ្នា គឺកម្មវិធីជាតិ និងកម្មវិធីខេមប្រ៊ីជអន្តរជាតិ (Cambridge International Programmes) ដែលមានការទទួលស្គាល់ទូទាំងពិភពលោក៕