(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ខួបទី៣១ (ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៩៣-ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤) ក្រសួងព័ត៌មានបានចេញនូវសេចក្ដីថ្លែងការណ៍ស្ដីពី៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលបានបង្ហាញអំពីការស្ទង់មតិរបស់អ្នកសារព័ត៌មាននៅកម្ពុជា និងបានរកឃើញថា មានអ្នកសារព័ត៌មានចំនួន ៧៩.៨ភាគរយ បានបង្ហាញថា ខ្លួនបានទទួលនូវសិទ្ធិសេរីភាពពេញលេញនៅក្នុងការសរសេរព័ត៌មានតាមវិជ្ជាជីវៈរបស់ខ្លួន។ នេះគឺជាសមទ្ធផលថ្មីមួយ ដែលក្រសួងព័ត៌មាននីតិកាលទី៧ បានសម្រេច ក្រោយចាប់ផ្ដើមធ្វើដំបូងនៅចុងខែតុលា ឆ្នាំ២០២៣ និងបានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

តើស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរឡើង ដោយសារកត្តាអ្វីខ្លះ? ហើយក្រសួងបានធ្វើកិច្ចការងារអ្វីខ្លះ ដើម្បីជួយដល់អ្នកសារព័ត៌មាន? ជាពិសេសតើអ្នកសារព័ត៌មានគួរមានការប្រតិបត្តិបែបណាទៅរវាងសេរីភាពសារព័ត៌មាន និងឯកជនភាពរបស់អ្នកដទៃ?

នៅក្នុងកម្មវិធី Fresh Talk នៅសប្តាហ៍នេះ យើងមានវាគ្មិនចំនួន២រូប ចូលរួមនោះគឺ៖

- ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន
- លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មានFresh News (FTC)

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Fresh Talk នៅម៉ោង៦ល្ងាចនេះ៕