(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំការតាំងពិព័រណ៍វារីប្បកម្មកម្ពុជាឆ្នាំ២០២៤ ដើម្បីបង្ហាញទិន្នផលវារីវប្បកម្មដ៏សំបូរបែបដែលកសិករបានចិញ្ចឹម និងពិភាក្សាគ្នាស្វែងរកដំណោះស្រាយលើបញ្ហាដែលវារីប្បករបានជួបប្រទះ។

ពិព័រណ៍នេះ នឹងប្រមូលផ្តុំភាគពាក់ព័ន្ធសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃវារីវប្បកម្ម ដើម្បីរួមគ្នាដោះស្រាយបញ្ហាវារីវប្បកម្ម ដូចជា ពូជ ចំណី ទីផ្សារ និងហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ប្រាស់ អំពីផលិតផលវារីវប្បកម្មកម្ពុជា។ ជាមួយគ្នានេះ តាមរយៈពិព័រណ៍នេះ នឹងប្រមូលយកនូវទិន្នផលត្រីដែលកសិករបានចិញ្ចឹម មកបានបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងមហាជន សិស្សនិស្សិត ឱ្យបានយល់អំពីបច្ចេកទេស និងបច្ចេកវិទ្យាការចិញ្ចឹមត្រី។

ពិព័រណ៍វារីប្បកម្មកម្ពុជាឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់២៦ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិ កសិកម្មព្រែកលាប។

កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសដែលបរិភោគត្រីច្រើនជាងគេនៅក្នុងតំបន់ ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងទៅលើវារីវប្បកម្មនេះផងដែរ។

គិតត្រឹមឆ្នាំ២០១៩ វារីវប្បកម្មបានចូលរួមចំណែកប្រមាណ៣៩ នៃផលិតកម្មត្រីសរុបនៅកម្ពុជា ក្នុងនោះ៩០% ទទួលបានពីវារីប្បកម្មទឹកសាប៕