(សៀមរាប)៖ នៅក្នុងសប្ដាហ៍ទី៤ ដោយចាប់ពីថ្ងៃ២២-២៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់បានសរុបចំនួន២០៤ករណី។

ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ទទួលបានការអនុញ្ញាត រួមមាន៖
១. ក្រុងសៀមរាបចំនួន ២៥ករណី
២. ស្រុកប្រាសាទបាគងចំនួន ២៧ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៤១ករណី
៤. ស្រុកពួកចំនួន ៧១ករណី
៥. ស្រុកអង្គរធំចំនួន ៣៣ករណី
៦. ស្រុកស្វាយលើ ៧ករណី

សូមបញ្ជាក់ថា ក្នុងចំណោម២០៤ករណី មាន១២១ករណីបានសាងសង់ត្រឹមត្រូវតាមការអនុញ្ញាត និងចំនួន៧៨ករណី មិនទាន់សាងសង់នៅឡើយ។ ក្នុងនោះមានករណីសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាតចំនួន៥ករណី។

ចំពោះករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាតក្រុមការងារបានពន្យល់ និងណែនាំឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារនៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕