(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានវៀតណាម កុំឱ្យផ្លុំផ្សែងដាក់កម្ពុជា ព្រោះកម្ពុជាក៏អាចតបតទៅវិញចំនួន៥រឿងផងដែរ។

ការលើកឡើងរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិតសភាចារ្យ បានផ្ដាំទៅកាន់ប្រទេសវៀតណាម ដោយសូមកុំឲ្យវៀតណាមផ្លុំផ្សែងដាក់ប្រទេសកម្ពុជា ព្រោះថាកម្ពុជាក៏មានលទ្ធភាពធ្វើត្រឡប់វិញដែរ ហើយមានរហូតដល់ទៅ៥ចំណុចឯណោះក្នុងនោះមានដូចជា រឿងខ្មែរកម្ពុជាក្រោម, បញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាជាដើម។

សូមទស្សនាការលើឡើងរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច ដូចតទៅ៖