(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការមកបំពេញទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី និងប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត ដែលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៤នេះ អាចមិនមែនជារឿងចៃដន្យនោះឡើយ។ អាចមិនមែនជារឿងចៃដន្យព្រោះថា រាល់ដំណើរទស្សនកិច្ចផ្លូវការនីមួយៗ មិនមែនជារឿងចៃដន្យនោះទេ សុទ្ធតែមានការរៀបចំទុកមុនទាំងអស់។ លោកបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្វីដែលលោកបណ្ឌិត គិន ភា បង្ហាញឲ្យដឹងទៀតនោះគឺ នៅក្នុងការលៈទេសៈដែលពិភពលោកកំពុងតែមានការប្រកួតប្រជែងខ្លាំងលើភូមិសាស្រ្តនយោបាយ ហើយចិនក៏កំពុងតែរងសម្ពាធពីអន្តរជាតិជាច្រើនផងនោះ ការរឹតចំណងសម្ព័ន្ធភាពជាមួយប្រទេសដៃគូឲ្យបានច្រើនជាផ្នែកមួយយ៉ាងសំខាន់ ហើយការរៀបចំឲ្យមានដំណើរទស្សកិច្ចបែបនេះ ក៏ជាផ្នែកមួយដែលប្រទេសកម្ពុជា ចូលរួមចំណែកដោះស្រាយ បញ្ហាភាពតានតឹងផ្សេងៗនៅលើពិភពលោក តាមលទ្ធភាពរបស់ខ្លួនផងដែរ។

ខាងក្រោមនេះគឺជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា នៅក្នុងកម្មវិធី Fresh Talk៖