(ភ្នំពេញ)៖ ក្រុមក្មេងស្ទាវ ដែលបាប្រើដាវ កាំបិត និងផ្គាក់ កាប់លើជនរងគ្រោះ ត្រង់ខ្នង និងមុខ (មុតរយះដេរចំនួន២៤ថ្នេរ) និងកាប់កម្ទេចម៉ូតូមិត្តភក្តិរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យឃាត់ខ្លួនបានហើយ។

ជនដៃដល់ឈ្មោះ ឡៃ មករា អាយុ១៩ឆ្នាំ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថ​ខណ្ឌ​ពោធិ៍សែនជ័យ សហការ​ជាមួយ​កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកម្នាក់ទៀត ឈ្មោះ ទូច ដាឬទ្ធីសត្យា ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ នៅចំណុចផ្លូវសេះស ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ រីឯបក្ខពួកផ្សេងទៀតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន បន្ថែមទៀតផងដែរ៕