(ភ្នំពេញ)៖ ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ នារសៀលថ្ងៃទី២៧ ខែមេសាម្សិលមិញ បានរៀបចំពិធីប្រកាសសមាសភាពប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្ស, ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលស្រុកបាទី ក៏បានរៀបចំវេទិកាសាធារណ:ផ្ទៃក្នុង ក្នុងគោលបំណងប្រមូលយកមតិយោបល់ បញ្ហាប្រឈម តម្រូវការ និងសុខទុក្ខ ពីមូលដ្ឋាន សម្រាប់ដោះស្រាយស្វែងរកមធ្យោបាយអភិវឌ្ឍន៍ និងស្វែងរកផលប្រយោជន៏រួម ជូនប្រជាពលរដ្ឋ ។ ក្នុងពិធីនេះ មានសមាជិក មកពីគ្រប់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ មន្ត្រីគ្រប់លំដាប់ថ្នាក់ ចូលរួមសរុប ជិត ៧០០រូប៕