(ភ្នំពេញ)៖ បញ្ជាការដ្ឋានកាំភ្លេីងធំ អគ្គបញ្ជាការ មានទុក្ខយ៉ាង ក្រៀមក្រំបំផុតដោយឧត្តមសេនីយ៍ទោ រស់ សារិទ្ធ មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លេីងធំ អគ្គបញ្ជាការប្រចាំសមរភូមិមុខទិសទី២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានទទួលមរណភាពកាលពីវេលាម៉ោង ២៖១០នាទីរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧

ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយសារសម្ពាធឈាមឡើង បណ្តាលឱ្យដាច់សសៃឈាមក្នុងខួរក្បាល និងគាំងបេះដូងស្លាប់ ។

មរណភាពឧត្តមសេនីយ៍ទោ រស់ សារិទ្ធ គឺជាការបាត់បង់ធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ។ ឧត្តមសេនីយ៍ទោ រស់ សារិទ្ធ ជាយុទ្ធជនដ៏អង់អាចមួយរូប ដែលបានប្រឹងប្រែងប្រកបដោយភក្តីភាពក្នុងបុព្វហេតុជាតិមាតុភូមិ។

បច្ចុប្បន្នសពឧត្តមសេនីយ៍ទោ រស់ សារិទ្ធ តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តនាគវ័ន្ត(ភ្នំពេញ) រយៈពេល២ថ្ងៃគឺ ថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំៗ០២៤៕