(ភ្នំពេញ)៖ ការប្រែប្រួលស្ថានភាពសង្គ្រាមនៅមជ្ឈិមព៌ា កំពុងស្ថិតនៅក្នុងក្រសែភ្នែកអ្នកវិភាគសេដ្ឋកិច្ច ដោយវានឹងបន្តជះឥទ្ធិពលចំពោះសេដ្ឋកិច្ចពិភពលោក។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន បានអះអាងថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន បើសិនជាអ៉ីរ៉ង់ មិនឈានជើងចូលសង្រ្គាមដោយផ្ទាល់ នៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។

បើតាមការបញ្ជាក់របស់ អ្នកជំនាញរូបនេះ នៅក្នុងកិច្ចពិភាក្សា Fresh News នាសប្តាហ៍មុននេះ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោក ដែលព្យាករណ៍ក្នុងរង្វង់២ភាគរយ ក៏អាចផ្លាស់ប្តូរទៅជាធ្លាក់ចុះវិញបានដែរ ប្រសិនជាប្រទេសអ៉ីរ៉ង់ ជាបងធំមួយនៅមជ្ឈិមបូព៌ាំ លូកដៃចូលក្នុងសង្រ្គាមមជ្ឈិមបូព៌ាដោយផ្ទាល់ ប្រយុទ្ធនឹងអ៉ីស្រាអែល ដែលមានសហរដ្ឋអាមេរិកជាបង្អែក។

លោកបណ្ឌិតបានបន្ថែមថា បើសិនជាអ៉ីរ៉ង់លូកដៃចូលផ្ទាល់នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា នោះវិបត្តិប្រេងអាចនឹងកើតមានឡើង ដែលនាំឲ្យខ្វះខាតប្រេង និងឡើងថ្លៃប្រេងជាដើម។ ជាមួយគ្នានេះដែរ វិបត្តិជាច្រើនទៀត ក៏អាចលេចចេញជារូបរាងផងដែរ ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានេះ។

យ៉ាងណាមិញសម្រាប់ប្រទេសកម្ពុជា ដែលនៅឆ្ងាយពីតំបន់ ក៏អាចរងនូវឥទ្ធិពលអវិជ្ជមាន និងវិជ្ជមានដែរ។ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត គី សេរីវឌ្ឍន៍៕

សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖