(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ នៅល្ងាច និងយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពិធីជប់លៀង យ៉ាងសប្បាយដ៏ធំមួយ ជូនដល់កងកម្លាំង​នគរបាលអន្តរាគមន៍ ប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង ចំនួន២៥០នាក់។

លោកឧត្តមសេនៅយ៍ស្នងការ បានបញ្ជាក់ថា ការជួបជុំអមដោយការរៀបចំពិធីរាំច្រៀង ហូបចុក ផឹកសីុនេះ គឺដើម្បីជាការលើកទឹកចិត្ត ជូនចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង នាពេលកន្លងមក លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានប្រកាស និងជំរុញទៅកងកម្លាំងទាំងអស់ ត្រូវបន្តថែមទៀត លើការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ជាពិសេសរក្សាសន្តិសុខសង្គម និងការបង្ក្រាបបទល្មើស​នៅក្នងខេត្ត ហើយត្រូវស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ៕