(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ស្រី១)។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ករណីនេះកម្លាំងនគរបាលបានដកហូតវត្ថុតាង ម្សៅហ្មត់សថ្លា (MDMA) ចំនួន១ថង់ស្មើទម្ងន់ ២.១១ក្រាមសាច់ថ្នាំសុទ្ធ ថ្នាំកញ្ចប់រូបទំពាំងបាយជូរមានអក្ស Grapa fraittea (MDMA)ចំនួន ៥០០កព្ចាប់ស្មើទម្ងន់ ៤.៤៧០ក្រាម សាច់ថ្នាំសុទ្ធ ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ (MDMA)ចំនួន ៥០០កព្ចាប់ស្មើទម្ងន់ ២.៣០៥ក្រាមសាច់ថ្នាំសុទ្ធ សរុបចំនួន ៦៧៧៧.១១ក្រាមសាច់ថ្នាំសុទ្ធ។

ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានដកហូតរថយន្ត១គ្រឿង ម៉ាកព្រូសពណ៌ស និងទូរស័ព្ទដៃចំនួន២គ្រឿង។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តទៀត៕