(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលថា ប្រទេសកម្ពុជា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់កម្ពុជាថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។

ជុំវិញការចោទប្រកាន់នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានឆ្លើយតប៦ចំណុច ក្នុងសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖