(កោះកុង)៖ ដោយមានការកង្វះទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋដែលរស់នៅលើកោះដែលកំពង់កង្វះទឹកស្អាតប្រើប្រាស់ក្នុងគ្រួសារនារដូវប្រាំង អាជ្ញាធរស្រុកគិរីសាគរបានស្វះស្វែងរកប្រភពទឹកស្អាតជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានទឹកស្អាតប្រើប្រាស់នារដូវប្រាំងដែលមានកំដៅក្តៅខ្លាំង និងខ្វះទឹកស្អាតប្រើប្រាស់។

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានឲ្យដឹងថា នៅចំណុចកោះស្តេចឃុំកោះស្តេច ស្រុកគិរីសារនៅរដូវប្រាំងប្រជាពលរដ្ឋនៅលើកដែនកោះនេះតែងតែមានកង្វះទឹកស្អាតឲ្យប្រើប្រាស់ជាប្រចាំរាល់ឆ្នាំ ប្រជាពលរដ្ឋគាត់ក៏មានប្រុងប្រយ័ត្នខ្លាំងណាស់នារដូវប្រាំងគាត់បានស្តុបទឹកទុកសម្រាប់ប្រើប្រាស់តែវាមិនគ្រប់តម្រូវការក្នុងគ្រួសារ។

លោក ទួន ឪទី បានបន្តថា ដោយមើលឃើញនៅការកង្វះទឹកស្អាតប្រើប្រាស់កាន់តែលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរបានស្វែងរកកិច្ចអន្តរាគមន៍ជួបពិភាក្សាជាមួយក្រុមហ៊ុនលោកឧកញ៉ា សូ វិរៈ ដើម្បីសុំឲ្យលោកឧកញ៉ាជួយសម្របសម្រួលផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋនៅលើកោះស្តេចនេះមានទឹកស្អាតប្រើប្រាស់ក្នុងគ្រួសារពលរដ្ឋ។

លោកបានបន្តថា ដោយមានការសប្បុរសធម៌ លោកឧកញ៉ា សូ វិរៈ បានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាពលរដ្ឋទៅដឹកជញ្ជូននៅទីតាំងអាងស្តុបទឹកស្អាតទៅតាមតម្រូវការដោយមិនតម្រូវបង់ថវិកាឡើយ។ លោកឧកញ៉ាសម្រេចនិងរៀបចំប្រពន្ធទុយោទឹកភ្ជាបបណ្តាញចូលផ្ទះប្រជាពលរដ្ឋឲ្យមានទឹកស្អាតប្រើប្រាស់នៅពេលឆាប់នេះហើយ។

លោកអភិបាលរងស្រុកលើកឡើងថា ក្រោយពីក្រុមហ៊ុនភ្ជាប់បណ្តាញទឹកស្អាតចូលលំនៅដ្ឋានរួចរាល់ហើយខាងក្រុមហ៊ុននឹងគិតគីឡូម៉ែត្រ១គូប ៤០០០រៀលផងដែរ គឺស្ថិតក្នុងតម្លៃសមរម្យ។

ប្រជាពលរដ្ឋនៅបានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅលើកោះស្តេចនេះមានការកង្វះទឹកស្អាតប្រើប្រាស់រាល់ឆ្នាំនារដូវប្រាំង តែរាល់ថ្ងៃនេះគាត់បានទឹកស្អាតប្រើប្រាស់អាចដោះស្រាយក្នុងគ្រួសារបានដោយក្រុមហ៊ុនឲ្យប្រជាពលរដ្ឋទៅដឹកជញ្ជូនដល់ទីតាំងស្តុបទឹក ដោយមិនតម្រូវឲ្យបងថវិកាឡើយ ហើយខាងក្រុមហ៊ុនកំពង់ញាប់ដៃជើង ដើម្បីតភ្ជាប់បណ្តាញប្រពន្ធទឹកចូលលំនៅដ្ឋានប្រជាពលរដ្ឋ ហើយពួកគាត់សង្ឃឹមថាឆ្នាំឆ្នាំក្រោយៗមិនខ្វះទឹកស្អាតប្រើប្រាស់ទៀតឡើយ ហើយក៏ដោយសារការខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែរ៕