(ភ្នំពេញ)៖ ជនអនាមិកបានយកឈ្មោះ និងរូបភាពរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅបង្កើតគណនីហ្វេសប៊ុកឈ្មោះ «Lengnagana.Vatraaaa» ហើយបានផ្ញើសារតាមបណ្តាគណនីបណ្តាញសង្គមនូវសារត្រូវរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ហ្វេសប៊ុកក្លែងបន្លំនោះបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា «ឡុង សត្យា សូមអបអរ សាទរចម្លើយរបស់អ្នកគឺត្រឹមត្រូវសម្រាប់ $10,000 ថ្ងៃនេះ ថ្ងៃនេះជាថ្ងៃសំណាងរបស់អ្នក អ្នកគួរតែចែករំលែកការផ្សាយបន្តផ្ទាល់ទៅកាន់ក្រុមរបស់អ្នកទាំងអស់។ ស៊ែរ! នៅពេលនេះអ្នកបានចូលហើយអ្វីដែលត្រូវធ្វើ គឺធ្វើជំហានចុងក្រោយដើម្បីទាមទាររង្វាន់ជាសាច់ប្រាក់របស់អ្នក។ ចុះឈ្មោះព័ត៌មានលម្អិតរបស់អ្នកឥឡូវនេះ ក្រុមការងាររបស់យើងនឹងផ្ញើ $10,000 ទៅកាន់គណនីរបស់អ្នក។ ស៊ែរ! ចូលទៅកាន់គេហទំព័ររបស់ខ្ញុំ ដើម្បីបំពេញទម្រង់ដែលអ្នកមាន។ មានតែអ្នកដែលបំពេញទម្រង់ឈ្នះប៉ុណ្ណោះនឹងទទួលបានប្រាក់។ ចុះឈ្មោះឥឡូវនេះ»

តាមរយៈសកម្មភាពខាងលើ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានការសោកស្តាយចំពោះជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយយកឈ្មោះរូបភាពនិងចែកចាយខ្លឹមសារទៅកាន់គណនីហ្វេសប៊ុកនានា ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ដើម្បីឈានទៅលុបបំបាត់អំពើបោកប្រាស់ និងជនឆក់ឱកាសនិយមទាំងអស់នេះ អ្នកឧកញ៉ាសូមធ្វើការបដិសេធទាំងស្រុង និងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការវែកមុខជនខិលខូចតាមច្បាប់។

ខាងក្រោមនេះជាបណ្តាញសង្គមរបស់ជនខិលខូចដែលបន្លំជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖