(ភ្នំពេញ)៖ អស្ចារ្យមែនទូរស័ព្ទស្មាតហ្វូន Huawei P9 បានជាប់ពានរង្វាន់ជា European Consumer Smartphone 2016-2017 ដែលមានន័យថា ជាកំពូលស្មាតហ្វូន ដ៏ពេញនិយម សម្រាប់អតិថិជនអឺរ៉ុប ដែលផ្ដល់ជូនដោយ សមាគមសំឡេង និងរូបភាពអឺរ៉ុប (European Image and Sound Association) ហៅកាត់ថា EISA ដោយបន្តការប្ដេជ្ញាចិត្ត ក្នុងការនាំមកនូវការរចនា និងគុណភាពខ្ពស់បំផុត ប្រកបដោយការយកចិត្តទុកខ្ពស់ ទើប Huawei ត្រូវបានទទួលស្គាល់ ៤ឆ្នាំជាប់ៗគ្នា ដែលឆ្នាំនេះជាឆ្នាំទី៤ ផងដែរ។

កាមេរ៉ាស្មាតហ្វូន មានសមត្ថភាពកាន់តែខ្ពស់ Huawei P9 ជាកំពូលស្មាតហ្វូនដំបូងគេ ដែលផលិតឡើង ក្រោមកិច្ចសហការជាមួយ Leica Camera AG ដែលជាម៉ាកសញ្ញាឈានមុខ ​របស់ពិភពលោក ហើយ​កាមេរ៉ាភ្លោះរបស់ P9 ធ្វើឲ្យបទពិសោធនៃការថតរូបរបស់ ស្មាតហ្វូនឈាន ដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលអ្នកប្រើប្រាស់អាចចាប់បាន ទាំងរូបភាពពណ៌    
ធម្មជាតិ និងរូបភាពសខ្មៅ យ៉ាងច្បាស់ត្រជាក់ភ្នែក និង ពិតៗដោយគ្មានគូប្រជែង។

ពេលផ្ដល់ពានរង្វាន់ជា «European Consumer Smartphone 2016-2017» ដល់ Huawei P9 ខាងគណៈវិនិច្ឆ័យ EISA បានប្រកាសថា ពេលខ្លះតម្លៃ នៃការទទួលបាននូវវត្ថុ ដ៏មានសារៈសំខាន់មួយ គឺមិនអាចនឹងពណ៌នា បានឡើយ ហើយតាមពិត វាគឺជាភាពឥតខ្ចោះដែលមានមកជាមួយ Huawei P9 ដោយបំពាក់អេក្រង់ IPS-NEO LCD ទំហំ ៥.២ អ៊ីញ ប្រភេទ Full HD resolution មាន octa-core HiSilicon Kirin 955 SoC និង  Android OS 6.0 ភ្ជាប់ដោយ Emotion UI 4.1  ធ្វើឲ្យ P9 ជាជម្រើសដ៏ទាក់ទាញ នៃផលិតផលសម្រេច ដែលទទួលបានពី ការរួមផ្សំពីវត្ថុធាតុផ្សេងៗ ជាច្រើន។

មិនតែប៉ុណ្ណោះ Huawei ក៏បានសាងប្រវត្តិសាស្ត្រ ជាអ្នកផលិតទូរស័ព្ទដៃដំបូងគេ ដែលមានបំពាក់កាមេរ៉ារបស់ឡៃកា (Leica) ហើយខណៈពេលដែលថ្មទូរស័ព្ទកម្លាំង 3,000 mAh ដែលល្មមគ្រប់គ្រាន់ សម្រាប់ចាប់ យកគ្រប់ពេលវេលាល្អៗ រូបរាងស្អាតខ្ញង់ ដែលមានគែមស្មើសាច់ រលោងព័ទ្ធជុំវិញតួមួយសំណុំ (unibody) រួមជាមួយកញ្ចក់ 2.5D ធ្វើឲ្យ P9 មានទាំងសោភ័ណភាព និងសមត្ថភាព។

លោក Glory Zhang ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei បានលើកឡើងថា «យើងពិតជាមានកិត្តិយសណាស់ ដែលបានទទួលនូវពានរង្វាន់នេះពី EISA ជាលើកទី៤ ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា។ ពានរង្វាន់នេះ ជាសក្ខីភាព ចំពោះការប្ដេជ្ញាចិត្តរបស់ Huawei  ក្នុងការបង្កើតឡើងនូវនវានុវត្តន៍ទូរស័ព្ទដៃ ដែលនាំមកនូវបទពិសោធថ្មីដល់អ្នកប្រើប្រាស់ សម្រាប់រូបរាងរចនា ដ៏ស្រស់ស្អាតរបស់ P9 ត្រូវបានសាទរដោយគណៈវិនិច្ឆ័យ EISA គឺជាលទ្ធផលនៃការយកចិត្តទុកដាក់ អភិវឌ្ឍយ៉ាងហ្មត់ចត់ពីសំណាក់ អ្នកជំនាញរចនាល្បីៗរបស់ពិភពលោក  និងកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចការនឿយហត់ របស់ពួកគេ ទើបសម្រេចបាននូវរូបរាងដ៏ស្អាត ទាក់ទាញបំផុតមួយនេះ»

ការបញ្ចេញលក់ទូទាំងពិភពលោកនៃស្មាតហ្វូន P9 និង P9 Plus កើនឡើងលើសពី ៤.៥លានគ្រឿង គិតដល់ត្រឹមខែកក្កដា ជាមួយកំណត់ត្រាលក់ចេញដ៏ខ្ពស់ទូទាំងប្រទេសនៃតំបន់អឺរ៉ុប ដែលរួមមានបារាំង ហ្វាំងឡង់ និងចក្រភព អង់គ្លេសជាដើម ហើយ Huawei P9 មានលក់តាមហាងលក់រាយ និងបណ្ដាញផ្គត់ផ្គង់ជាច្រើនទៀត។ ទូរស័ព្ទស្មាតហ្វូន នេះមានតម្លៃចាប់ពី ៤៩៩ អឺរ៉ូ សម្រាប់ទំហំ 3GB + 32GB ។

គួររម្លឹកថា ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមាននៅក្នុងប្រទេសជាង១៧០ហើយ កំពុងត្រូវបានប្រើប្រាស់ មួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេ បំផុតលំដាប់ ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើង លើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ វិដែអូ Link : https://www.eisa.eu/awards/mobile-devices/28/european-consumer-smartphone-2016-2017.html#award