(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ មានភ្ញៀវទេសចរជាតិ និងអន្តជាតិជិត១០ម៉ឺននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ នៅខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ៩៥,៥៦៣នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៩៥,៥៣០នាក់ និងភ្ញៀវបរទេស ចំនួន ៣៣នាក់

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» រដ្ឋបាលខេត្តកុះពង់ធំ រៀបចំកម្មវិធីធំៗដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដ ល្បែងប្រជាប្រិយ របាំ គួយរុំចន្លុះ របាំមេអំបៅ របាំតួយដាំស្រូវ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់ (ពពុះសាប៊ូ) ឡើងសសរខ្លាញ់ ប្រដាល់បិទមុខ ទាញព្រ័ត្រ៕