(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៣ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៧០៩ករណី ឃាត់ខ្លួន៦៥៤០នាក់ (ស្រី៥៣៣នាក់)៕