(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តសៀរាមវិញ ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវទៅកាន់តំណែងជាស្នងការកំពង់ឆ្នាំង។

តាមកម្មវិធី, ពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ពិធីនេះគ្រោងនឹងធ្វើឡើងនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។

សម្រាប់ពិធីប្រកាន់ចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង គ្រោងនឹងធ្វើឡើងនៅថ្ងៃបន្ទាប់៕