(ឧត្តរមានជ័យ)៖ «សង្ក្រាន្តឧត្តរមានជ័យ» ដែលរៀបចំឡើងនៅសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ជាមួយនឹងការដឹកនាំលេងល្បែងប្រជាប្រិយខ្មែរពី លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ និងលោកស្រី ហេង សំអាន ប៉ែន កុសល្យ និងចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ថ្លែងថា ថ្ងៃទី៣នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣នេះ លោក ស៉ី ប្រាសិទ្ធ និងលោក ប៉ែន កុសល្យ និងលោកស្រី ដោយមានការចូលរយមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានដែលដឹកនាំប្រជាពលរដ្ឋលេងកម្សាន្តនូវល្បែងប្រជាប្រិយខ្មែរ មានដូចជា៖ ទាញព្រ័ត្ត បោះអង្គុញ វាយក្អម និងល្បែងមួយចំនួនទៀត ហើយពេលរាត្រីមានការបង្ហោះគោម បាញ់កាំជ្រូចផងដែរ។

លោកថាប្រព្រឹត្តនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋបានបន្ដចូលរួមលេងកម្សាន្ដច្រើនជាងពីរថ្ងៃកន្លងទៅ គុណនឹងពីរ ខណៈការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ៕