(​ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ មន្ដ្រីរាជការ​ និងប្រជាពលរដ្ឋ​ ដេីម្បីអបអរសាទរ​នៃការរៀបចំព្រឹត្តិការណ៍​ «សង្ក្រាន្ដព្រះវិហារ» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំរោង​ ព.ស២៥៦៨​។

ពិធីនេះប្រព្រឹត្តទៅនៅផ្លូវភ្លោះវិមានឯករាជ្យ​ នារាត្រីថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២៤​ ត្រូវនឹងថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ដោយមានការចូលរួមពីសំណាក់លោក ប្រាក់​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ត​ព្រះវិហារ និងលោក គីម​ រិទ្ធី​ អភិបាល​ខេត្ត​ព្រះវិហារ៕