(កំពង់ចាម)៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន ៥សែននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ចាម។

បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១,៥១៨,៨០៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៥១៤,០២៧នាក់ និងភ្ញៀវបរទេសមានចំនួន១០៣នាក់ ។

លោកបន្តថា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗ មានដូចជា៖

*រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន១៨,៦៩០នាក់
*រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន១៣,៥៦២នាក់
*រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន៤១៣នាក់
*រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន១៣៨នាក់ ភ្ញៀវបរទេសចំនួន១៥នាក់
*រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន៦១៦នាក់
*រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន៩០៨នាក់
*រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន១៧៥នាក់
*រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិមានចំនួន៥,១៩៧នាក់ ភ្ញៀវបរទេសមានចំនួន៦នាក់
*អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិមានចំនួន១៦៥នាក់
*ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន៥៧៨,១១០នាក់ភ្ញៀវបរទេសចំនួន៣៦នាក់
*ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ១៨,៥៣៥នាក់
*ភ្ញៀវមកលេងកម្សាន្ដមុខទីលានសាលាខេត្តកំពង់ចាម មានចំនួន៨៧៤,៩២០នាក់
*ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិមានចំនួន៤,៧៧៨នាក់ និងភ្ញៀវបរទេសចំនួន២៤នាក់ ផងដែរ៕