(ភ្នំពេញ)៖ «សង្ក្រាន្ដកំពង់ស្ពឺ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី១៣ ខែមេសានេះដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋានបានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្នុងកម្មវិធី «កំពង់ស្ពឺសង្ក្រាន្ដ»។

លោកបានអះអាងថា កម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅតំបន់នេះដូចគ្នាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន៕