(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២៤ បាននាំអំណោយសម្ភារៈចែកជូនដល់ក្រុមការងារសង្ក្រាន្តក្រុងស្វាយរៀង ស្ថិតក្នុងវត្តព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីរៀបចំពិធីសង្ក្រាន្ត ឲ្យកាន់តែមានភាពសប្បាយរីករាយថែមទៀត។

ក្នុងនាមលោក ឌី វិជ្ជា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្នុងនាមលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកថ្លែងអំណរគុណដល់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងស្វាយរៀង ដែលបានរៀបចំកម្មវិធីសង្ក្រាន្តក្រុងស្វាយរៀងនេះឡើង ដើម្បីរំលឹកដល់កាថែរក្សា ទំនៀមទម្លាប់ វប្បធម៍ ប្រពៃណីជាតិខ្មែរដ៍ល្អផូរផង់នេះឡើង។

លោកបានបញ្ជាក់ថា អាចមានពេលវេលា និងឱកាសល្អ ក្នុងការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលនេះ ក៏ដោយសារតែកត្តាប្រទេសជាតិ បានមានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកចម្រើន ពិសេសបងប្អូនប្រជាពលរដ្ឋសម្បូរសប្បាយធូរធារ និងមានឱកាសនៅក្នុងការជួបជុំរីករាយ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។ កត្តាសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ដូច្នេះ ត្រូវតែអរគុណសន្តិភាពអរគុណរាជរដ្ឋាភិបាល និងអរគុណជាអានេកប្បការ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសន៍ឯក និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ដឹកនាំប្រទេសជាតិ ឲ្យសម្បូររុងរឿង រីកចម្រើនទៅមុខជាលំដាប់។

ជាមួយគ្នានេះលោក សរ សុដានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្រុងស្វាយរៀង លេងសង្ក្រាន្ត ក្រុងស្វាយរៀង នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ឲ្យបានច្រើនកុះករ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលការមានរាំលេងកម្សាន្តសប្បាយសប្បាយ លេងល្បែងប្រពៃណីជាតិយ៉ាងសម្បូរបែប។ 

នៅក្នុងឱកាសនោះនៅក្នុងឱកាសនោះលោក សរ សុដានី បានយកសំភារៈ មកឧបត្ថម្ភដល់ក្រុមការងារសង្រ្កាន្ត ក្រុងស្វាយរៀង វត្តព្រៃឆ្លាក់ រួមមានទឹកសុទ្ធ១០កេស ភេសជ្ជៈ១០កេស ស្រាបៀរ TSINGTAO១០កេស និងថវិកាចំនួន ៣០ម៉ឺនរៀល ដល់យុវជនរៀបចំសង្រ្កានផងដែរ៕