(ភំ្នពេញ)៖ ដើម្បីធានាបានការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានធ្វើដំណើរទៅស្រុកកំណើត ឬទេសចរណ៍កម្សាន្ត នៅតាមទីកន្លែងផ្សេងៗប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាករយៈពេល៤ថ្ងៃ ក្នុងឱកាសពិធីបុណ្យថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២ឥ២៤នេះ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំការវេនទី១ ២៤ម៉ោងលើ២៤ម៉ោង នៅនាយកដ្ឋានអង្គរក្ស។

ក្នុងវេនប្រចាំការក្រុមទី១ រួមមាន៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ ប្រធាន, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ប្រធាន អនុប្រធាននាយកដ្ឋានកណ្តាល, អនុប្រធានសេនាធិការ, ប្រធាន អុនប្រធាននាយកដ្ឋាន-អង្គភាព មន្ទីរ សមាជិក។
ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់ ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕