(ហូជីមីញ)៖ បាំរាំងបានស្នើ ឲ្យវៀតណាមដោះលែងអ្នកទោស ចំនួន០៤នាក់ ដែលធ្វើការតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលរៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្រធាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ (Francois Hollande) មកកាន់ប្រទេសកុម្មុយនីស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

តាមរដ្ឋមន្រ្តីអមដំណើរ លោកប្រធានាធិបតីបាន ឲ្យដឹងថា ជនដែលកំពុងជាប់ឃុំខ្លួនទាំង ០៤នាក់រួមមាន ជនកាតូលិក ជាអ្នកសរសេរអត្ថបទលើគេហទំព័រ (Blogger) អ្នកការពារសិទ្ធិដីធ្លី និងសកម្មជន ដែលជនទាំងនេះ បានព្យាយាមបង្កើតជា ចលនាប្រឆាំង នៅក្នុងប្រទេសវៀតណាម ហើយឈ្នោះរបស់ អ្នកទាំងបួន បានបញ្ជូនទៅឲ្យអាជ្ញាធរ ប្រទេសវៀតណាម តាមការបញ្ជារបស់លោក Francois Hollande។

ប្រទេសវៀតណាម តែងរងការរិះគន់ជាញឹកញាប់ ដោយសារតែភាពគ្មានការអត់ឱន ទៅលើជនណា ដែលបង្ហាញពីការមិនពេញចិត្ត ចំពោះរដ្ឋាភិបាល ដោយអ្នករិះគន់លើរបបគ្រប់គ្រងនៅ ក្នុងប្រទេសនេះ តែងត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ ហើយរាល់សារព័ត៌មាន និងស្ថានីយទូរទស្សន៍ ទាំងអស់សុទ្ធតែ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់រដ្ឋាភិបាលវៀតណាម។

គួរបញ្ជាក់ដែរថា ដំណើរទស្សនៈកិច្ចរបស់ ប្រធានាធិបតីបារាំង លោក Francois Hollande ធ្វើឡើងរយៈពេល ពីរថ្ងៃ នៅក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីចំណងសេដ្ឋកិច្ចដ៏ប្រសើរ រវាងប្រទេសទាំងពីរ ហើយក៏ បានឆ្លៀតឱកាសលើកយកបញ្ហា សិទ្ធិមនុស្សនៅវៀតណាម មកជជែកពិភាក្សាជាសាធារណៈផងដែរ។ លោក Hollande បាននិយាយក្នុងជំនួបទ្វេភាគី ក្នុងគោលបំណងក្រើនរំលឹក រដ្ឋាភិបាលវៀតណាម ឲ្យគោរពតាមច្បាប់ អន្តរជាតិស្តីពីបញ្ហាសិទ្ធិមនុស្ស និង បានបង្កត់ធ្ងន់ថា «សិទ្ធិមនុស្ស មិនអាចត្រូវបានរំលោភបំពាន ដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ឬសន្តិសុខជាដាច់ខាត»