(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនម៉ា​ទឹកកក២កញ្ចប់ ទៅតុលាការនៅរសៀល​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ច​​ជំនាញ​ឃាត់ខ្លួនបាន​ ម្សិលមិញនេះ នៅចំណុចភូមិក្រុមទី៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។

​លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង សម្បត្តិ ហៅបាត់ អាយុ២៩ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។

បន្ទាប់ពីបញ្ចូនខ្លួនជនសង្ស័យទៅសួរនាំ និងកសាងសំណុំរឿងរួចមក នៅរសៀលនេះ កម្លាំងជំនាញបានបញ្ចូនជនសង្ស័យ និងវត្ថុតាង ដើម្បីចាត់ការបន្ដ៕