(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថក្រុង បន្ដឃាត់រថយន្ដ១គ្រឿង ដែលអត់ពន្ធ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅខណ្ឌសែនសុខ។ មន្ដ្រីគយ បានឲ្យដឹងថា រថយន្ដដែលកម្លាំងជំនាញ ឃាត់បាននេះ ម៉ាក​NISSAN ចង្កូតស្តាំ ឆ្នាំ១៩៩៧។

ជាមួយគ្នានោះដែរ សាខាគយ និងរដ្ឋាករ បានអំពាវនាវឲ្យម្ចាស់​យានយន្ត ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់ លើទីផ្សារបាន ត្រូវជាទំនិញដែលបានបង់ពន្ធរួច៕